Tuesday, July 5, 2022

ផលប៉ះពាល់ទាំង ៥ យ៉ាងនៃការស្រែកគំហក ឬសំឡុតដាក់កុមារ

    តើលោកអ្នកដឹងទេថា​ ការស្រែកគំហកខ្លាំងៗដាក់កុមារ មានប៉ះពាល់ដល់សតិអារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេយ៉ាងធ្ងន់ធ្ងរដែរឬទេ?

    ថ្ងៃនេះស៊ីមេឌៀរ
នឹងលើកយកពី ផលប៉ះពាល់មួយចំនួននៃការស្រែកគំហកដាក់កុមារ៖

១. ធ្វើឲ្យកុមារមានឥរិយាបទអាក្រក់៖ ​អាកប្បកិរិយារបស់ឪពុកម្តាយ ឬអាណាព្យាបាលបានជះឥទ្ធិលពលយ៉ាងច្រើនដល់​កុមារ សូមឪពុកម្តាយ ឬអាណាព្យាបាលកុំស្រែកគំហក ឬគំរាមកំហែម ការសិក្សាមួយបានបង្ហាញថា​​​ ការស្រែកគំហកដាក់កុមារមិនមែនជួយឲ្យកុមារស្ដាប់បង្គាប់នោះទេ តែវានឹងធ្វើឪ្យក្មេងកាន់តែរឹងរូស មានអាកប្បកិរិយាមិនសមរម្យ និងថែមទាំងហ៊ានតមាត់ឪពុកម្ដាយទៀតផង។​ លោកអ្នកគួរណែនាំពួកគេដោយប្រើសម្ដីផ្អែមល្ហែមទើបធ្វើឲ្យពួកគេមានទម្លាប់ល្អ​ ស្ដាប់បង្គាប់ និងមានការគោរពចំពោះឪពុកម្ដាយ។

២.​ ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល៖​​ ការស្រែកគំហក​ និងធ្វើទង្វើអាក្រក់ផ្សេងៗធ្វើឲ្យខួរក្បាលកុមារទទួលរឿងអាក្រក់ៗជាច្រើន ​ដែលនេះជាហេតុធ្វើឲ្យពួកគេមានការអភិវឌ្ឍន៍មិនបានល្អ។ ការសិក្សាមួយបានបង្ហាញថា​ កុមារដែលរងការស្ដីបន្ទោសខ្លាំងៗពីអ្នកដទៃភាគច្រើនមានសមត្ថភាពក្នុងនិយាយ​​ និងធ្វើការផ្សេងៗអន់ជាងកុមារដែលទទួលការស្រឡាញ់ថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួន។


៣.​​ កើតជំងឺបាក់ទឹកចិត្ត៖ នៅពេលដែលឪពុកម្ដាយស្ដីបន្ទោសខ្លាំងៗពេក កុមារនោះនឹងមានអារម្មណ៍ក្រៀមក្រំ មិនសប្បាយចិត្ត អន់ចិត្តដែលអាចបង្កឲ្យពួកគេមានជំងឺផ្លួវចិត្ត។ ជំងឺនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ខ្លួនរបស់ពួកគេ​ គ្រួសារផងដែរ។



៤. មានការលូតលាស់មិនល្អ​៖ នៅពេលពួកគេមានអារម្មណ៍ស្រ្តេសនៅពេលឪពុកម្ដាយស្រែកគំហក។ ស្ត្រេស​ដែលកើតឡើងនៅវ័យកុមារអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យកើតជំងឺផងដែរនៅពេលអនាគត។



៥. បង្កឲ្យមានជំងឺរ៉ាំរៃ

ការសិក្សាមួយបានបង្ហាញថា ការទទួលការស្ដីបន្ទោសខ្លាំងៗ ការជេរប្រមាថ ការនិយាយពាក្យមិនគប្បីអាចធ្វើឲ្យកុមារមានជំងឺរ៉ាំរៃដូចជា​ ឈឺសន្លាក ឈឺក្បាលធ្ងន់ធ្ងរ ចុករោយក​​ និងឆ្អឹងខ្នងជាដើម។​


ផលប៉ះពាល់ទាំង ៥ យ៉ាងនៃការស្រែកគំហក ឬសំឡុតដាក់កុមារ      តើលោកអ្នកដឹងទេថា​ ការស្រែកគំហកខ្លាំងៗដាក់កុមារ មានប៉ះពាល់ដល់សតិអារម្មណ៍ និងអាកប្បកិរ...